ចាន់ វឌ្ឍនាកា ស៊ុតចុងម៉ោងឱ្យបឹងកេតស្មើស្វាយរៀង
មួយគ្រាប់ពីការទាត់បាល់ពិន័យ១១ម៉ែត្រដោយ ចាន់ វឌ្ឍនាកា បានជួយឱ្យបឹងកេតតាមស្មើព្រះខ័នរាជស្វាយរៀង ៣ទល់នឹង៣ ក្នុងការប្រកួត Cambodian Premier League នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
៣គ្រាប់របស់ស្វាយរៀងធ្វើបានដោយ Marcus Warren Haber, Nick Taylor និង ប្រាក់ មុន្នីឧត្ដម។ ចំណែក២គ្រាប់ទៀតរបស់បឹងកេត ធ្វើបានដោយ ម៉ាត់ នូរុណ។
ចំណែកមួយគូទៀត ភ្នំពេញក្រោនបានយកឈ្នះគិរីវង់សុខសែនជ័យ ៤ទល់នឹង១៕