កងពលធំលេខ៣បន្តជ័យជម្នះនៅបាល់ទះតេជោលីគ
ក្រុមបាល់ទះកងអន្តរាគមន៍លេខ៣ បានបន្តទទួលជ័យជម្នះទៀតហើយក្នុងការប្រកួតតេជោលីគ២០២៤ ដោយបានឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយលទ្ធផល៣សិតទល់នឹង២។
នេះជាជ័យជម្នះលើកទី២ហើយសម្រាប់ក្រុមដែលមានកីឡាករល្បី ជុក សោភា ឬស្មាត់ឌូក ក្នុងចំណោម៤ប្រកួតដំបូងនេះ ពោល គឺ ឈ្នះ២ និងចាញ់២។ ពួកគេឈ្នះលើកដំបូង គឺលើក្រុមខេត្តកណ្ដាល៕