ដោយសារមូលហេតុនេះទើប Luka Jovic សុខចិត្តប្រឈមនឹងការចាប់ខ្លួនក្រោយហោះទៅស្រុកកំណើត
ខ្សែប្រយុទ្ធ Luka Jovic អាចនឹងប្រឈមនឹងការចាប់់ខ្លួនភ្លាមៗ ប្រសិនបើល្មើសនឹងស្ថិតក្នុងលក្ខខ័ណ្ឌដាច់ដោយឡែកដោយខ្លួនឯង ក្រោយពីបានសម្រេចចិត្តហោះពីប្រទេសអេស្ប៉ាញមកកាន់ទឹកដីកំណើតរបស់ខ្លួនតាមរយៈយន្តហោះឯកជន។
អតីតយុវជន Red Star Belgrade បានរងការចោទប្រកាន់បទឧក្រិដ្ឋរបស់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្រទេសស៊ែប ដោយប្រឈមមុខនឹងការជាប់ពន្ធនាគារ នៃបទល្មើសនឹងបម្រាមស្វ័យចត្តាឡឺស័ក ។ ស្របពេលដែលមានព័ត៌មានចុះផ្សាយថារូបគេបានចេញក្រៅទៅធ្វើពិធីខួបកំណើតជាមួយនឹងមិត្តស្រីរបស់ខ្លួនថែមទៀតផង។
មូលហេុតសំខាន់ដែលកីឡាករវ័យ២២ឆ្នាំរូបនេះហ៊ានបំពានច្បាប់របស់់ Real Madrid និងប្រទេសស៊ែបក្នុងការហោះហើរក្នុងអំឡុងពេលរក្សាខ្លួនឱ្យនៅដាច់ដោយឡែកគឺដោយសារតែ គេត្រូវទៅថែទាំមិត្តស្រី Sofia ដែលកំពុងមានផ្ទៃពោះ។ យ៉ាងណាក្តី សមាជិក Real Madrid ខាងលើបានធ្វើការតេស្ដស្វែងរកជំងឺកូវីដ១៩ចំនួនពីរដងមកហើយប៉ុន្តែលទ្ធផលចេញមកសុទ្ធតែអវិជ្ជមាន។
គួរឱ្យដឹងថា Real Madrid បានចេញប្រកាសដោយឱ្យកីឡាករឈុតធំរបស់ខ្លួនរក្សាខ្លួននៅដាច់ដោយឡែកពីគេ ដោយសារតែភ័យខ្លាចការរីករាលដាលនៃជំងឺកូវីដ ១៩។