Conte៖ វាជារបៀបវារៈរបស់ប្រព័ន្ធផ្សព្វផ្សាយវាយប្រហារ Inter Milan
(BC-99)
លោក Antonio Conte ជឿជាក់ថាប្រព័ន្ធផ្សព្វផ្សាយបានរៀបចំជារបៀបវារៈដើម្បីវាយប្រហារក្រុម Inter ពីព្រោះក្រុមឯទៀតដែលមានមហិច្ឆិតាប្រហាក់ប្រហែលគ្នាមិនទទួលបានការរិះគន់នុះទេ។
ក្រុម Inter ខកខានឱកាសបិទគម្លាតក្រុមដឹកនាំកំពូលតារាង Serie A Juventus ដល់ទៅ ៥ ពិន្ទុកាលពីថ្ងៃអាទិត្យខណៈដែលពួកគេបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុមលេខ ៥ RS Roma ។
ទោះជា Inter កំពុងឈរនៅចំណាត់ថ្នាក់លេខ២នឹងអាចរកកៅអីនៅ Champions League រដូវកាលក្រោយក៏ដោយក៏ក្រុមមួយនេះត្រូវបានសារព័ត៌មានធ្វើការរិះគន់ជារឿយៗ ឆ្លើយតបទៅនឹងពាក្យទិតៀនទាំងនេះលោក Conte ដែលជាអ្នកចាត់ការទូទៅបាននិយាយថា៖ “បើនិយាយអំពីលេខរៀង យើងកំពុងស្ថិតនៅក្នុងកៅអីក្របខ័ណ្ឌ Champions League ក្នុងខណៈពេលដែលនៅសល់ ៤ ប្រកួតនិងមាន ១៤ ពិន្ទុច្រើនជាងក្រុម Roma និង ១៦ ពិន្ទុច្រើនជាង Napoli និង Milan ។ ប៉ុន្តែខ្ញុំបានឃើញសារព័ត៌មានបានធ្វើការរិះគន់ក្រុមរបស់យើងក្នុងខណៈដែលពួកគេបានលើកសរសើរក្រុមខ្លះទៀតមិនទាំងបានឈរតំណែង Top 4 ផងដែលនេះធ្វើអោយខ្ញុំយល់ឃើញថាវាជារបៀបវារៈរបស់ពួកគេដើម្បីវាយប្រហារមកលើក្រុមរបស់យើង។ ប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលយើងកំពុងធ្វើ។ នៅសល់ការប្រកួតចំនួនបួនដងខាងមុខទៀត យើងនៅតែអាចនិយាយបានពីលទ្ធភាពឈ្នះពានរង្វាន់ជើងឯកដែលខកខានកើតឡើងអស់រយៈពេល ១០ឆ្នាំមកហើយនាទីនេះ”។
គួរជ្រាបផងដែរថា៤ប្រកួតនៅ Serie A Inter Milan នឹងត្រូវប៉ះប្រកួតបជាមួយក្រុម Fiorentina, Genoa, Napoli និង Atalanta ខណៈដែលការប្រកួតនៅ EUROPA League ក្រុមមួយនេះត្រូវតទល់ជាមួយ Getafe ដើម្បីកាត់ក្តីមុននិងឡើងទៅវគ្គ៨ក្រុមចុងក្រោយ។