Juventus បន្តចែកផ្លូវគ្នាទៀតជាខ្សែប្រយុទ្ធអាហ្សង់ទីនបន្ទាប់ពីការចាកចេញរបស់ chiellini
ខ្សែប្រយុទ្ធ Paulo Dybala បានប្រកាសពីការចាកចេញពីក្លិបJuventus នៅពេលដែលកិច្ចសន្យាជាមួយក្លិបផុតកំណត់នៅរដូវក្តៅខាងមុខ។
Dybala វ័យ ២៨ ឆ្នាំបានទាត់បញ្ចូលទី ១១៥ គ្រាប់ក្នុង ២៩១ ប្រកួតសម្រាប់ក្រុមសេះបង្កង់ រួមទាំង ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួតក្នុងរដូវកាល២០២១-២២។ រូបគេបានចូលរួម Juventus ពី Palermo ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ ២៣.៨ លានផោន និងបានឈ្នះពានរង្វាន់ចំនួន ១២ រួមទាំងពានរង្វាន់លីគចំនួន ៥។
Dybala បាននិយាយនៅលើគណនីសង្គមរបស់ខ្លួនថា “ខ្ញុំបានឈានដល់ថ្ងៃចុងក្រោយដែលត្រូវពាក់អាវក្រុមសេះបង្កង់ វាពិបាកក្នុងការស្រម៉ៃ ប៉ុន្តែវានឹងក្លាយជាការលាចុងក្រោយរបស់យើង។”
សូមបញ្ចាក់ថា Paulo Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester United ឬ Tottenham ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០១៩ ប៉ុន្តែ Juventus បានជ្រើសរើសមិនលក់រូបគេទេ ហើយពេលនេះមាន INTER ចាប់អារម្មណ៍លើរូបគេបន្ថែមទៀត៕
The Nightmare