
គ្រូ RB Leipzig ជាគ្រូក្មេងជាងគេនៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រUCL
RB Leipzig បានយកឈ្នះក្រុមលេចធ្លោ Atletico Madrid ដោយលទ្ធផល២ទល់នឹង១ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងក្នុង១១ឆ្នាំបន្ទាប់ពីការកកើតក្រុម។
បន្ទាប់ពីតង់ទីមួយដែលធ្វើមិនបានល្អ Dani Olmo បានតែតបញ្ចូលទីឲ្យក្រុមអាល្លឺម៉ង់នាំមុខមុន១ទល់នឹង០នៅនាទី៥០។
២១នាទីក្រោយ Joao Felix បានទាត់បាល់១១ម៉ែត្រតាមស្មើវិញ។
Atletico Madrid ដែលប្រជែងកៅអីទៅផ្តាច់ព្រ័ត្រជាលើកទី ៣ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះហាក់មានភាពតានតឹងក្នុងការប្រកួតតែមួយជើងនេះ។
ដល់នាទី៨៨ Tyler Adams បានទាត់បុកជើងខ្សែការពារ ATM ចូលទីបានសម្រេច និងបញ្ជូនក្រុមលោក Julian Nagelsmann ទៅជួប Paris St-Germain ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។
ជាមួយគ្នានេះដែរ លោក Julian Nagelsmann ក្លាយជាគ្រូបង្វឹកក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ UCL ដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយនេះ។ ឆ្នាំ២០២០នេះ លោកមានវ័យទើប៣៣ឆ្នាំប៉ុណ្ណោះ៕