មិនទាន់យឺតពេលទេ! Man Utd នៅអាចយកកីឡាករម្នាក់នេះមកបាននៅខែនេះតែម្តង
(BC-99)
ក្រុមបិសាចក្រហមបានបរាជ័យដោយសារតែផុតថ្ងៃកំណត់សម្រាប់ការដេញថ្លៃយកខ្សែបម្រើស្លាប Ismaila Sarr របស់ Watford ប៉ុន្តែកីឡាករម្នាក់នេះនៅតែអាចចូលរួមជាមួយក្លឹបនៅខែនេះបាន។
បើតាមសារព័ត៌មាន The Manchester Evening News បាននិយាយថា United បានលើកសំណើរកម្ចីរយៈពេលមួយរដូវកាលដំបូងជាមួយនឹងជម្រើសក្នុងការទិញក្នុងតម្លៃ ២៥ លានផោនលើកីឡាករ Sarr ប៉ុន្តែ Watford កំពុងតែរង់ចាំកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ទាំងស្រុងស្របពេលដែល United ចង់ខ្ចីយកមកសាកល្បងសិន។
ក្រុមដែលមានរហស្សនាម The Hornets (ឪម៉ាល់ ) ធ្លាប់បានដាក់តម្លៃកីឡាករវ័យ ២២ ឆ្នាំរូបនេះប្រហែល ៤៥ លានផោនហើយនឹងលក់ផ្តាច់តែម្តងប្រសិនបើពួកគេទទួលបានការដេញថ្លៃប្រហាក់ប្រហែលនឹងតម្លៃនោះ។ ក្រុមហង្សក្រហមក៏ធ្លាប់បានចាប់អារម្មណ៍លើរូបគេម្តងដែរកាលពីរដូវកាលដោះដូរបើកកាលពីខែមុនតែក៏សម្រេចចិត្តមិនទិញទៅវិញដោយសារតែទំហំទឹកប្រាក់អាចថាមិនសមសមត្ថភាពកីឡាករដែលលេងជាមួយក្រុមនៅក្របខណ្ឌក្រោម។
កាលបរិច្ឆេទផុតកំណត់នៃការផ្ទេរកីឡាករបាល់ទាត់នៅក្របខណ្ឌ League Cup គឺនៅបើកដំណើរការរហូតដល់ថ្ងៃទី ១៦ ខែតុលា ដូចនេះប្រសិនបើ United អាចសម្រេចកិច្ចព្រមព្រាងការខ្ចីឬទិញនៅថ្ងៃអង្គារ៍ (ទី ៦ ខែតុលា)នេះបានគឺមានន័យថា Ismaila Sarr អាចមានសិទ្ធចូលលេងឱ្យក្រុម Man Utd នាយុទ្ធនាការ UEFA Champions League ដែលនឹងមកដល់នៅចុងខែនេះបានដោយស្របច្បាប់។