Conor Nestor ចេញពីក្រុមនៅលីគកំពូលឥណ្ឌា
លោក Conor Nestor បានប្រកាសលើគណនី Facebook ផ្ទាល់ខ្លួនថា បានឈានដល់កិច្ចព្រមព្រៀងចាកចេញពីក្លិបលីគកំពូលឥណ្ឌា Hyderabad FC ហើយ កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
គ្រូបង្វឹកជនជាតិអៀរឡង់បានចូលកាន់ការងារជាគ្រូបង្វឹកក្រុមធំនៅក្រុមឥណ្ឌាខាងលើកាលខែកក្កដា ឆ្នាំ២០២៣។
លោក Conor ជាគ្រូបង្វឹកមានឈ្មោះបោះសម្លេងមួយរូបនៅលីគកំពូលកម្ពុជា ដោយធ្លាប់នាំព្រះខ័នរាជស្វាយរៀងគ្រងជើងឯកឆ្នាំ២០១៩៕