Leverkusen ឡើងផ្ដាច់ព្រ័ត្រ German Cup
Bayer Leverkusen បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ German Cup តាមរយៈជ័យជម្នះ៤ទល់នឹង០លើ Fortuna Dusseldorf។
ក្រុមលោក Xabi Alonso ឈ្នះពានរង្វាន់ធំនេះចុងក្រោយបង្អស់កាលឆ្នាំ១៩៩៣។ សម្រាប់ឆ្នាំនេះពួកគេនឹងឡើងទៅប៉ះ Kaiserslautern ដែលឈ្នះក្រុមលីគ៣ Saarbrucken ២ទល់នឹង០។
Leverkusen មិនទាន់ចាញ់នៅឡើយទេរដូវកាលនេះ ហើយកំពុងសម្លឹងឆ្ពោះទៅកាន់ការឈ្នះពាន៣ក្នុង១រដូវកាល។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា៕