មិនត្រឹមតែជាគ្រូបង្គោលទេ លោក ប្រាក់ សុវណ្ណារ៉ា ក៏នឹងធ្វើជាអ្នកចាត់ការឡាយហ្វដែរ
ក្លឹបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុបានប្រកាសតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្គោលក្រុមធំហើយ និងជាអ្នកចាត់ការថែមទៀត កាលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤។
ក្រុមទើបឈ្នះជើងឯកលីគ២មួយនេះកំពុងរៀបចំក្រុមដើម្បីត្រៀមទៅលីគកំពូលកម្ពុជា ហេតុដូចនេះហើយបានជាពួកគេសម្រេចតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកកម្រិត Pro។
អតីតគ្រូបង្គោលបឹងកេត និងជម្រើសជាតិកម្ពុជានឹងមើលការខុសត្រូវទាំងការបង្ហាត់ផង និងការអភិវឌ្ឍក្រុមផង៕