Man UTD មិនទាន់ដេញ Solskjaer តែមេៗនឹងធ្វើរឿងមួយក្នុងខែធ្នូ
សារព័ត៌មាន Daily Mail ផ្សាយថា Manchester United មិនទាន់សម្រេចបណ្ដេញលោក Ole Gunnar Solskjaer ពីតំណែងអ្នកចាត់ការទេ។
គ្រូបង្វឹកជនជាតិន័រវេស៍បានទៅបង្ហាត់ធម្មតាកាលថ្ងៃអង្គារ ទី២៦ ខែតុលា ក្រោយចាញ់ Liverpool ០ទល់នឹង៥លើដីខ្លួនឯងនៅ Premier League។
អ្នកចាត់ការដែលជាអតីតខ្សែប្រយុទ្ធបិសាចក្រហមនឹងដឹកនាំក្រុមពេលប៉ះ Tottenham, Atlanta និង Manchester City។ កីឡាករមួយចំនួនបានបង្ហាញការព្រួយបារម្ភពីគុណផលក្រុមដែលមិនទៀងទាត់។
គ្រួសារត្រកូល Glazer ដែលជាម្ចាស់ក្លិប និងកំពុងស្នាក់នៅរដ្ឋ Florida បានតាមដានយ៉ាងដិតដល់លើការអភិវឌ្ឍក្រុម។ Daily Mail បញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមនឹង review ការដឹកនាំរបស់លោក Solskjaer ក្នុងខែធ្នូ ខាងមុខ។
ទន្ទឹមនឹងនេះក៏មានពាក្យលេចឮពីការទាក់ទងអតីតអ្នកចាត់ការ Chelsea លោក Antonio Conte និងអ្នកចាត់ការ Leicester City លោក Brendan Rodgers រួមទាំងលោក Erik ten Hag អ្នកចាត់ការ Ajax Amterdam៕