អតីតខ្សែការពារ Newcastle អង្វរឱ្យ Gerrard មកកាន់កាប់តំណែងដែលកំពុងទំនេរ
(BC-99)
អតីតខ្សែការពារក្រុម Newcastle United Ryan Taylor បាននិយាយយ៉ាងទទូចឱ្យអ្នកចាត់ការក្លិប Rangers Steven Gerrard ចូលមកកាន់តំណែងលោក Steve Bruce ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។
កីឡាករវ័យ ៣៧ ឆ្នាំដែលកំពុងតែលេងឱ្យក្រុម Colne ក្របខណ្ឌលំដាប់ទាប Northern Conference League មួយនេះបានប្រាប់ Sky Sports ថា “ខ្ញុំចង់ឃើញបុគ្គលដ៏សក្តិសមដូចជា Steven Gerrard មកដឹកនាំក្រុម Newcastle ។ ជាការពិតណាស់ Gerrard ជាបុគ្គលជោគជ័យម្នាក់ទាំងនៅជាកីឡាករនិងជាអ្នកចាត់ការណ៍ក្រុមដូចដែលយើងបានឃើញនៅប្រទេស ស្កុតលែន។ ខ្ញុំជឿថាគាត់និងជួយឱ្យ Newcastle ទទួលបានជោគជ័យដូចដែលលោកបានដឹកនាំ Rangers អីចឺងដែរ”។
គួរបញ្ជាក់ឱ្យដឹងដែរថា Ryan Taylor គឺជាអតីតកីឡាកររបស់ក្លិប សារិការព្រៃ Newcastle United ពីឆ្នាំ ២០០៩-២០១៥ ដែលបានចូលរួមលេងបានចំនួន ៩២ ប្រកួតនិងស៊ុតចញ្ចូលទីបានចំនួន ៦ គ្រាប់និងបានជួយក្រុមមួយនេះឈ្នះពាន Championship ឆ្នាំ ២០១០ ត្រឡប់កាន់ Premier League វិញផងដែរ។