Rashford អង្គុយកៅអីបម្រុង ដោយសារល្មើសវិន័យ
Marcus Rashford បានសារភាពថាបានបំពានវិន័យក្រុម ហើយត្រូវអង្គុយកៅអីបម្រុងក្នុងការ Premier League ដែល Manchester United ឈ្នះ Wolverhampton ០ទល់នឹង១ របស់ MU លើ Wolves នៅថ្ងៃទី៣១ ខែធ្នូ។
ថ្លែងក្រោយការប្រកួត Rashford បាននិយាយថា “៖ខ្ញុំគេងជ្រុល ហើយខកខានការប្រជុំក្រុមមុនការប្រកួត។ ខ្ញុំមកប្រជុំយឺតបន្តិច។ វាជាច្បាប់របស់ក្រុម ហើយខ្ញុំយល់ពីការសម្រេចចិត្តរបស់គ្រូបង្វឹក។”
ទន្ទឹមនឹងនេះដែរ អ្នកចាត់ការ Erik ten Hag បានបញ្ជាក់ថា “៖ អាកប្បកិរិយារបស់ Rashford គឺល្អណាស់បន្ទាប់ពីការពិន័យផ្ទៃក្នុង។ គាត់មានភាពឆ្លាតវៃ ស្វាហាប់ និងស៊ុតបញ្ចូលទីបានមួយគ្រាប់។ ប្រតិកម្មរបស់ Rashford គឺល្អឥតខ្ចោះ។”
Rashford បានរកគ្រាប់បាល់បញ្ចូលទីក្នុងនាទី៧៦ពីការ assist ដោយ Bruno Fernandes។ ដល់នាទី៨៤ គេរកបានមួយគ្រាប់ទៀត តែត្រូវលុបចោលវិញក្រោយការពិនិត្យ V.A.R៕