Birmingham កំពុងជួបវិបត្តិ ចាប់ពីយក Rooney ធ្វើអ្នកចាត់ការ
Birmingham City បានចាញ់ Leeds United ៣ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ Championship 2023/2024 សប្ដាហ៍ទី២៦។
នេះជាបរាជ័យលើកទី៩ក្នុងចំណោម១៥ប្រកួតក្រោមការដឹកនាំពីអ្នកចាត់ការ Wayne Rooney។
ចាប់តាំងពីចូលកាន់ការងារនៅ Birmingham លោក Rooney រកបានតែ១០ពិន្ទុប៉ុណ្ណោះពីការឈ្នះ២ និងស្មើ៤ ហើយឥឡូវនៅលេខ២០ ពីលើតំបន់កាត់ចោលតែ៦ពិន្ទុ។
ក្នុងខែតុលា Birmingham ឈរលេខ៥ជាមួយការឈ្នះជាប់ៗគ្នាក្រោមការដឹកនាំពីអតីតអ្នកចាត់ការ John Eustace។ ផ្ទុយទៅវិញ ពេលឮថា Wayne Rooney ចែកផ្លូវជាមួយ DC United ភ្លាម Birmingham សម្រេចនាំយកអតីតខ្សែប្រយុទ្ធ Manchester United មកជំនួសលោក Eustace ទាំងកីឡាករមិនពេញចិត្ត។
ត្រឹមតែ២ខែប៉ុណ្ណោះ Birmingham ប្រែពីក្រុមប្រជែងកៅអីទៅ Premier League ទៅជាក្រុមគេចពីតំបន់កាត់ចោល៕