កាតារបង្ហាញលទ្ធផលប្រកួតមិត្តភាពទល់កម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពអន្តរជាតិចាញ់ជម្រើសជាតិកាតារ ដោយលទ្ធផល៣ទល់នឹង០ នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ដើមឡើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសថា នេះជាការប្រកួតបិទទ្វារដកស្រង់បច្ចេកទេស និងមិនមានការបង្ហាញលម្អិតអ្វីទេ។ ផ្ទុយទៅវិញ ភាគីកាតារបានបង្ហាញនូវលទ្ធផល និងរូបភាពមួយចំនួនថែមទៀត។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2026 ត្រឹមជុំទី១ប៉ុណ្ណោះ ដោយចាញ់ប៉ាគីស្ថាន៕