Man City ត្រៀមចុះកុងត្រាយក Harry Kane ក្រោយប្រធានក្លឹប Spurs ព្រមទទួលយកសំណើរមហាសាល
Manchester City ត្រៀមចុះកុងត្រាយកខ្សែប្រយុទ្ធ Harry Kane ក្នុងពេលឆាប់ៗនេះ ក្រោយពេលប្រធានក្លឹប Tottenham Hotspurs លោក Daniel Levy បានព្រមទទួលយកសំណើរទឹកប្រាក់១៦០លានផោនពីក្រុមជើងឯក Premier League រដូវកាលមុន។
ជាក់ស្តែងក្រុមមាន់ខ្នាយមាសបានបន្តមិនព្រមលក់កីឡាករសញ្ជាតិអង់គ្លេសឡើយនៅរដូវក្តៅនេះ ប៉ុន្តែអតីតយុវជន Arsenal រូបនេះបានទាមទារក្នុងការចាកចេញយ៉ាងខ្លាំងព្រោះខ្លួនចង់មានឱកាសឈ្នះពានរង្វាន់នៅក្នុងអាជីពរបស់ខ្លួន។
យ៉ាងណាក្តីក្រុមរបស់លោក Pep Guardiola នៅត្រូវធ្វើការចរចារលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Harry Kane ជាបន្តទៀត មុននឹងឈានទៅដល់ការចុះកុងត្រាជាផ្លូវការតែម្តង។
គួរឱ្យដឹងថា មុននេះបន្តិចខ្សែប្រយុទ្ធ Heung Min-Son ទើបតែសម្រេចការបន្តកុងត្រាថ្មីជាមួយ Tottenham Hotspurs រហូតដល់ឆ្នាំ២០២៥ផងដែរ។