Pochettino តកុងត្រានៅ PSG ដល់ ២០២៣
លោក Mauricio Pochettino បានបន្តកិច្ចសន្យាជាគ្រូបង្គោល Paris Saint-Germain ដល់ឆ្នាំ ២០២៣ ។
ដំបូងឡើយ អតីតអ្នកចាត់ការ Tottenham បានចូលរួមជាមួយ PSG លើកិច្ចសន្យា ១៨ ខែកាលខែមករាឆ្នាំ ២០២១ ប៉ុន្តែ PSG បានសប្បាយចិត្តនឹងអ្វីដែលពួកគេទទួលបាន និងផ្ដល់កុងត្រាថ្មីថែមទៀតដល់លោក។
ទោះបីជាខកខានមិនបានទទួលជោគជ័យក្នុងក្របខណ្ឌ Ligue 1 និង Champions League ក៏ដោយ លោក Pochettino បានផ្ដល់ភាពវិជ្ជមានដល់ក្លិប។
PSG ពិតជាមមាញឹកជាងក្លិបភាគច្រើននៅរដូវក្តៅនេះដោយបានចុះហត្ថលេខាលើកីឡាករធំៗមួយចំនួនដូចជា Gianluigi Donnarumma, Sergio Ramos, Achraf Hakimi និង Gini Wijnaldum ។
លោក Pochettino ថ្លែងថា “៖ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបានការគាំទ្រ និងជឿជាក់ពីក្លិបហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យអ្នកគាំទ្រមានមោទកភាពចំពោះយើង។”
លោកប្រធានក្លិប Nasser Al Khelaifi មានសេចក្តីរីករាយដូចគ្នាជាមួយនឹងកិច្ចព្រមព្រៀងនៃកិច្ចសន្យាថ្មីនេះ៕