Man UTD មិនទាន់និយាយរឿងកុងត្រាថ្មីជាមួយ Varane
វត្តមានរបស់ Raphael Varane នៅ Manchester United ទំនងចប់ត្រឹមរដូវកាល២០២៣/២០២៤នេះហើយមើលទៅ ខណៈមកទល់ពេលនេះ ក្រុមបិសាចក្រហមមិនទាន់អនុវត្តលក្ខខណ្ឌបន្តកិច្ចសន្យាថ្មី១២ខែដល់រូបគេ។
ក្នុងបិរបទនេះ ខ្សែការពារបារាំងខាងលើអាចចរចាជាមួយក្រុមផ្សេងបានអំឡុងទីផ្សារដោះដូរខែមករា នេះ។
អំឡុងនេះដែរ មានពាក្យចចាមអារ៉ាមថា Bayern Munich ក៏ចង់បាន Varane ហើយ Real Madrid ក៏ចង់យកទៅវិញ ដោយសារតែកូនក្រុមមួយចំនួនមានរបួស៕