កីឡាកររូបនេះ បានឡើងឈរលើគេក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ ២០២២
ខ្សែប្រយុទ្ធ Lionel Messi បានឡើងឈរលើគេក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ ២០២២ ចំនួន ១៣០លានដុល្លារមេរិក ។
ប្រាក់ចំណូលសរុបមុនបង់ពន្ធចំនួន ១៣០លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Paris Saint-Germain រកបានក្នុងរយៈពេល១២ខែចុងក្រោយ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។
សម្រាប់ Messi នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុតលើលោក ខណៈរូបគេធ្លាប់កាន់តំណែងនេះម្តងរួចមកហើយកាលពីឆ្នាំ ២០១៩។
ដោយឡែក ក្នុងចំណោមអត្តពលិកមានចំណូលខ្ពស់បំផុតទាំង១០លើលោក មាន៣រូបជាកីឡាករបាល់ទាត់ និង៤រូបជាកីឡាករបាល់បោះនៅលីគកំពូលអាម៉េរិក NBA។ កំពូលតារាគុនចម្រុះ Conor McGregor ដែលជាប់ជាអត្តពលិករកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០២១ មិនស្ថិតក្នុងបញ្ជី១០រូបរបស់ Forbes ឆ្នាំ២០២២នេះឡើយ។
កីឡាករបាល់បោះ LeBron James របស់ក្រុម Los Angeles Lakers ឈរនៅចំណាត់ថ្នាក់ទី២បន្ទាប់ពី Messi ដោយរកបានចំណូលសរុបប្រចាំឆ្នាំចំនួន ១២១,២លានដុល្លារ តាមពីក្រោយដោយ Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United ដែលរកបាន ១១៥លានដុល្លារ។ Neymar របស់ PSG នៅចំណាត់ថ្នាក់ទី៤ពិភពលោកក្នុងចំណូល ៩៥លានដុល្លារ៕
The Nightmare