
២០២០នេះ Messi រកបានចំណូលពីបាល់ទាត់១២៦លានដុល្លារ
Lionel Messi បានក្លាយជាកីឡាករទីពីរ ដែលមានប្រាក់ចំណូលខ្ទង់១ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Cristiano Ronaldo ក្រោយរកបាន១២៦លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ។
ទស្សនាវដ្តី Forbes បានឱ្យដឹងថា Messi គឺជាកីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០។ ការសម្រេចចិត្តស្នាក់នៅ Barca មានន័យថា គេប្រាកដជាទទួលបានថ្លៃនឿយហត់ ៩២ លានដុល្លារក្នុងឆ្នាំ ២០២១ ។
Ronaldo គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលបានចំណូលខ្ទង់១ពាន់ដុល្លារ ដោយរកបាន១០៥លានដុល្លារក្នុងឆ្នាំ ២០១៩។ តារាព័រទុយហ្កាល់រូបនេះមានប្រាក់ចំណូល ១១៧ លានដុល្លារក្នុងឆ្នាំ ២០២០ ពោលឈរចំណាត់ថ្នាក់ទីពីរបន្ទាប់ពី Messi។
ក្រៅពី Ronaldo និង Messi ក៏មានឈ្មោះ Neymar (៩៦ លានដុល្លារអាមេរិក) Kylian Mbappe (៤២ លានដុល្លារអាមេរិក), Mohamed Salah (៣៧ លានដុល្លារ), Paul Pogba (៣៤ លានដុល្លារ), Antoine Griezmann (៣៣ លានដុល្លារ) ដុល្លារអាមេរិក )។ ដុល្លារអាមេរិក Gareth Bale (២៩ លានដុល្លារ) Robert Lewandowski (២៨ លានដុល្លារ) និង David De Gea (២៧ លានដុល្លារ) ដែលស្ថិតក្នុងចំណោមកីឡាករបាល់ទាត់១០រូបរកចំណូលច្រើនបំផុតនៅឆ្នាំ២០២០ ។
ទស្សនាវដ្តី Forbes បានព្យាករថាកីឡាករនៅក្នុងបញ្ជីនេះនឹងមានប្រាក់បន្ថែម ៥៧០ លានដុល្លារអាមេរិកនារដូវកាលខាងមុខប្រសិនបើការរីករាលដាលកូវីដ១៩ មិនបន្តហើយពួកគេមិនចាំបាច់កាត់បន្ថយប្រាក់ឈ្នួល ឬប្រាក់រង្វាន់៕