ខ្សែបម្រើ Marouane Fellaini ថាខ្លួនសម្រេចចិត្តចាកចេញពី Man UTD ដោយសារមូលហេតុសំខាន់មួយ
កាលពីពេលថ្មីៗនេះ ខ្សែបម្រើ Marouane Fellaini ទើបតែបញ្ចប់ការផ្ទេរពី Manchester United ទៅកាន់ក្លឹប Shandong Luneng នៅលីគកំពូលចិនក្នុងតម្លៃ១៤លានដុល្លារ។
នៅក្នុងកិច្ចសម្ភាសន៍មួយកីឡាករជម្រើសជាតិបែលហ្ស៊ិកបានបង្ហើបពីមូលហេតុនៃការចាកចេញពីទឹកដី Old Trafford ថា ខ្ញុំគិតថាវាដល់ពេលហើយ ខ្ញុំនៅអង់គ្លេសរយៈពេល១០ឆ្នាំ។ ខ្ញុំមានរដូវកាលល្អៗជាច្រើន ហើយពេលនេះខ្ញុំត្រូវការការប្រកួតប្រជែងថ្មី និងការផ្សងព្រេងថ្មីមួយទៀតក្នុងអាជីពរបស់ខ្ញុំ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការចាកចេញរបស់អតីតកូនក្រុមលោក David Moyse ពី Man UTD គឺក្រោយពេលដែលលោក Jose Mourinho ត្រូវបានបញ្ចប់ពីតំណែងជាអ្នកចាត់ការរបស់ក្រុមរហស្សនាមបិសាចក្រហម ខណៈក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer រូបគេបង្ហាញខ្លួននៅលើទីលានបានត្រឹមតែ៣១នាទីតែប៉ុណ្ណោះ។