Frank Lampard ត្រូវក្លឹបមួយនៅអង់គ្លេសហៅសម្ភាសពីរដងក្នុងនាមជាគ្រូបង្វឹក
អតីតខ្សែបម្រើសញ្ជាតិអង់គ្លេសនិងខ្សែបម្រើកណ្តាលក្រុមតោខៀវ Chelsea រូបនេះគឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាង100 នាក់ដែលកំពុងប្រកួតប្រជែងជាមួយនឹងក្រុម East Anglian ដែលកំពុងសម្លឹងរកមើលថៅកែថ្មីរបស់ពួកគេនៅខែនេះ។
Lampard ដែលមិនបានលាក់បាំងពីបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាអ្នកចាត់ការទូទៅមួយរូបត្រូវបានផ្សារភ្ជាប់នឹងការងាររបស់ក្រុម Oxford កាលពីដើមឆ្នាំនេះ។ កីឡាករវ័យ 37 ឆ្នាំរូបនេះត្រូវបានគេសម្ភាសន៍ពីរលើករួចមកហើយដោយម្ចាស់ក្លឹប Ipswich លោក Marcus Evans ដែលបានបង្ហាញថាគាត់គឺជាអ្នកមានលទ្ធភាពមួយក្នុងចំណោមអ្នកផ្សេងជាច្រើនទៀត។
លោក Paul Hurst អ្នកចាត់ការទូទៅរបស់ក្រុម Shrewsbury ក៏ស្ថិតក្នុងបញ្ជីបេក្ខជនជាប់ៗគ្នាប៉ុន្តែនៅតែមានការប្រកួតវគ្គជម្រុះ League One ជាមួយនឹង Rotherham ដើម្បីប្រកួតនៅ Wembley ៕