ចាញ់ ១-៤ កាលពីយប់ម៉ិញលោក Klopp និយាយផ្សេងលោក Gaurdiola និយាយផ្សឹង
(BC-99)
ក្រោយពីបញ្ចប់ការប្រកួតនៅ Anfield ដែលក្រុមការពារដំណែងជើងឯក ហង្សក្រហម Liverpool បានប្រកួតចាញ់ក្រុម Manchester City ដោយលទ្ធផល ១-៤ រួចមកគ្រូបង្វឹកនិងជាអ្នកចាត់ការទូទៅរបស់ក្រុមទាំងសងខាងបានលើកពីយោបល់ផ្សេងពីគ្នា!។
លោក Pep Guardiola បានលើកឡើងអំពីជ័យជម្នះរបស់ក្រុមខ្លួនដែលបានស៊ុតចញ្ចូលទីលើ Liverpool ចំនួន៤គ្រាប់ដោយកីឡាករ Gundogan ចំនួន២គ្រាប់រួមទាំង Sterling និង Foden បានម្នាក់មួយគ្រាប់រួចមកបាននិយាយថា លោកមិនមានក្បាច់អ្វីពិសេសយកមកទប់ទល់ជាមួយ ហង្សក្រហម ទេ។ ប៉ុន្តែលោកចាប់អារម្មណ៍ថា Anfiled នៅពេលដែលគ្មានប្រិយ៍មិត្តពិតជាគ្មានអ្វីទាំងអស់!។
ដោយឡែកលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool ក្រោយពីចាញ់ការប្រកួតមួយនេះលោកមិនបានពិពណ៍នាអំពីចំនុចខ្វះខាតដើម្បីឆ្លើយតបទៅនឹងការសាកសួរនៅទេ។ ផ្ទុយមកវិញបុរសជនជាតិ អាឡឺម៉ង់ រូបនេះបាននិយាយថាលោកមិនយល់អំពី Alison ដែលចេះតែបន្ទន់ជង្គង់ចាប់បាល់ដែលបណ្តាលឱ្យបាល់ចូលទី ២ គ្រាប់។ លោកបានបន្ថែមថាលោកបានស្រែកប្រាប់ Alison ឱ្យឈរឱ្យត្រង់ តែគេនៅតែបន្ទន់ជង្គង់ដដែល!។