![](https://www.msrsport.com/wp-content/uploads/2020/08/E0C819D8-7F7E-4323-A217-1BC763887A7B.jpeg)
Willian ព្រមផ្ទេរទៅ Arsenal ដោយគ្មានតម្លៃខ្លួន
ទីបំផុតកីឡាករសញ្ជាតិប្រេស៊ីល Willian បានព្រមព្រៀងជាមួយក្លិបកាំភ្លើងធំ Arsenal ក្នុងការទៅរស់នៅទឹកដី Emirate Stadium ក្រោយពីខ្សែបម្រើរូបនេះមិនព្រមបន្តកុងត្រាជាមួយ Chelsea។
គួរបញ្ជាក់ថា កីឡាករអាយុ៣២ឆ្នាំរូបនេះបានផ្ទេរពី Chelsea ទៅកាន់ក្លិប Arsenal ដោយគ្មានតម្លៃខ្លួន ហើយបើយោងតាមការបញ្ជាក់របស់ Twitter បានចុះផ្សាយថា Willian និងទទួលបានតម្លៃខ្លួនប្រហាក់ប្រហែល២២ម៉ឺនផោនក្នុង១សប្តាហ៍ និងពាក់អាវលេខ១២៕