មរតកតេជោជាប់លេខ៦ក្នុងចំណោមពហុកីឡដ្ឋានល្អបំផុតប្រចាំឆ្នាំ២០២១
ពហុកីឡដ្ឋានមរតកតេជោទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមពហុកីឡដ្ឋានល្អៗបំផុតប្រចាំឆ្នាំ២០២១។ នេះបើតាមការវាយតម្លៃដោយស្ថាប័ន stadiumdb។
ស្ថាប័នខាងលើបានដាក់ឲ្យបោះឆ្នោត ក្នុងចំណោមពហុកីឡដ្ឋានទាំង២៣ ជុំវិញពិភពលោកសម្រាប់ពហុកីឡដ្ឋានល្អប្រចាំឆ្នាំ២០២១ (Stadium of the Year 2021)។
ដោយឡែក ចំណាត់ថ្នាក់លេខ១ បានទៅពហុកីឡដ្ឋាន Estadio El Sadar របស់អេស្ប៉ាញដែលជាទឹកដីរបស់ក្លិបបាល់ទាត់ Osasuna៕