បាត់ Jack Grealish យូរស្មានតែទៅណា មកដើរផ្សារទិញខោអាវសោះ !
Grealish បាត់មុខនៅលើទីលានយូរមកហើយតាំងពីថ្ងៃទី 21 ខែកុម្ភៈដោយសាររបួសជើង រហូតមកដល់ពេលនេះកីឡាករវ័យ 25ឆ្នាំមិនទាន់បានចូលលេងនៅឡើយទេ ដោយនិងអវត្តមានប្រកួតលើកទី12អោយ Aston Villa ពេលជួប Man United នៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្លឹបបានបញ្ចាក់ថា Jack Grealish បានត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយនៅសប្តាហ៍នេះ គ្រាន់តែមិនទាន់ជាសះស្បើយ 100%។
អំឡុងឆ្នាំ 2020 ក្លឹបធំៗជាច្រើននៅអង់គ្លេសដូចជា Man United, Man City, Spurs និង Arsenal សុទ្ធតែធ្លាប់បានទាក់ទងភ្នាក់ងាររបស់ Grealish បុ៉ន្តែកីឡាករជនជាតិអង់គ្លេសបែរជាសម្រេចចិត្តតកុងត្រាជាមួយ Aston Villa រហូតដល់ឆ្នាំ 2025 ទៅវិញ៕