កីឡាករណាខ្លះកំពុងលេងនៅក្លិបអគ្គិសនីកម្ពុជា នារដូវកាល២០២០នេះ
ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ដែលជាសមាជិកពានលីគកំពូលមិត្តហ្វូនខេមបូឌានលីគរបស់កម្ពុជា ទើបបង្កើតឡើងនាឆ្នាំ២០១៥ ខណៈថ្ងៃនេះក្រុមការងារ MSR នឹងធ្វើការលំអិតជូនទស្សនិកជនក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យបានដឹងច្បាស់។ ក្រុមដែលមានឈ្មោះហៅកាត់ថា EDCនារដូវកាល២០២០នេះ ដោយមានគ្រូបង្វឹកលោក មាស សំអឿន ជាជនជាតិខ្មែរ កំពុងគ្រប់គ្រងកីឡាករសរុប ២៦ នាក់ (ឈុតធំ) រួមមាន៖
អ្នកចាំទី
១. គង់ ពីលត់ (ពាក់លេខ១)
២. សោម សុគន្ធដារ៉ា (ពាក់លេខ១៨)
ខ្សែការពារ
១. ស្រាំង ទិត្យឈី (ពាក់លេខ៣)
២. ឈឿន វិសុីនុ (ពាក់លេខ៤)
៣. ពេជ្រ សុវណ្ណរ័ត្ន (ពាក់លេខ១៤)
៤. ផាច សុជាវីឡា (ពាក់លេខ១៧)
៥. យ៉ន មេសា (ពាក់លេខ១៥)
៦. អ៊ុច បញ្ញាសិទ្ធិ (ពាក់លេខ២២)
៧. ហេង គឹមហុង (ពាក់លេខ១២)
៨. ចាន់ វាសនា (ពាក់លេខ៣០)
៩. រី ភារុន (ពាក់លេខ២៥)
ខ្សែបម្រើ
១. សួន វាសនា (ពាក់លេខ៦)
២. ណាន ពន្លក (ពាក់លេខ៧)
៣. ណុប ដេវីត (ពាក់លេខ៨)
៤. សៀន សុភក្ត្រា (ពាក់លេខ១១)
៥. ច្រឹង ច័ន្ទវីរៈ (ពាក់លេខ១៩)
៦. សៅ គឹមឡុង (ពាក់លេខ១៦)
៧. សេង សុថែ (ពាក់លេខ២៣)
៨. ផន អយ (ពាក់លេខ២៧)
៩. ឃុន សេងថៃ (ពាក់លេខ៣១)
១០. ឡុង ម៉េងហាវ
ខ្សែប្រយុទ្ធ
១. មួន ណារ៉ា (ពាក់លេខ៩)
២. សា ទី (ពាក់លេខ២១)
៣. ចន្ថា ចន្ធាកា (ពាក់លេខ២៩)
៤. ឈួត សុិនទៀង (ពាក់លេខ១០) ប្រធានក្រុម
៥. ផាន់នី អុីរដ្ឋា (ពាក់លេខ២០)
គួបញ្ជាក់ផងដែរថា ក្រុមអគ្គិសនីកម្ពុជា មានកីឡដ្ឋាន EDC ជាទឹកដីផ្ទាល់របស់ខ្លួន ដែលអាចផ្ទុកចំនួនអ្នកទស្សនាបានរហូតដល់ទៅ ៣០០ នាក់ ដោយមានប្រធានក្លិបលោក សំ សារ៉ាន់ ខណៈដែលក្លិបនេះមិនមានកីឡាករបរទេសឡើយ ដោយផ្តោតលើការបណ្តុះបណ្តាលកីឡាករក្នុងស្រុកវ័យក្មេងជាគោលការណ៍ធំបំផុត៕