ក្រុមបាល់ទាត់ខេត្តកំពង់ចាមលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២៣
ក្រុមបាល់ទាត់ខេត្តកំពង់ចាមបានក្លាយជាម្ចាស់ជើងឯកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២៣ ក្រោយឈ្នះក្រុមខេត្តត្បូងឃ្មុំ ដោយលទ្ធផល ២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានអូឡាំពិក។
ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមខេត្តបន្ទាយមានជ័យដែលបានយកឈ្នះក្រុមសន្តិភាពខេត្តកំពង់ធំ ដោយលទ្ធផល៣ទល់នឹង២។
ក្រុមទាំង៤ទទួលបានកៅអីឡើងទៅប្រកួតក្នុងដំណាក់កាលជម្រុះថ្នាក់ជាតិ ជាបន្តទៀត៕