Champions League សប្តាហ៍នេះ Chelsea មានប្រវត្តិល្អឆ្នាំ២០១២ពេលប៉ះ Bayern Munich
UEFA Champions League ពានរង្វាន់ធំលំដាប់ទី១របស់ទ្វីបអឺរ៉ុប បានត្រឡប់មកវិញឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយជើងទី១នៅយប់ថ្ងៃទី ២៤នេះហើយ។ សំរាប់ការប្រកួតបង្ក្រប់ជើងទី១នៅរាត្រីថ្ងៃអង្គារទី ២៥ នេះមានតែពីរគូបុណ្ណោះគឺ Chelsea vs Bayern Munich និង Napoli vs Barcelona ចំណែកឯការប្រកួតគូផ្សេងទៀតនៅថ្ងៃបន្ទាប់មានដូចជា Lyon vs Juventus និង Real Madrid vs Man City។
ដូច្នេះ MSRSPORT និងលើកយកប្រវត្តិជួបគ្នារវាងក្រុមដែលធ្វើការប្រកួតនៅយប់នេះបង្ហាញជូនដល់ប្រិយមិត្តផងដែរ៖
– Chelsea vs Bayern Munich (Stadium: Stamford Bridge)
2005: Chelsea 4-2 Bayern Munich
2005: Bayern Munich 3-2 Chelsea
2012: Bayern Munich 1-1 Chelsea
2013: Bayern Munich 2-2 Chelsea
ការប៉ះគ្នាក្នុងឆ្នាំ ២០១២ ជាការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពេលនោះក្រុមទាំងពីរបញ្ចប់លទ្ធផលស្មើរគ្នា ១-១ ប៉ុន្តែតោខៀវ Chelsea បានក្លាយជាជើងឯលលើកដំបូងក្នុងប្រវត្តិសាស្រ្តតាមរយៈបាល់ថែមម៉ោង ១១ម៉ែត្រឈ្នះលើ Bayern Munich ៤-៣។
– Napoli vs Barcelona (Stadium: San Paolo)
2014: Barcelona 0-1 Napoli
2019: Barcelona 2-1 Napoli
2019: Barcelona 4-0 Napoli
ថ្មីៗនេះនៅអ៊ីតាលីកំពុងមានការវាយប្រហារពីវីរ៉ុសកូរ៉ូណា ការប្រកួតខ្លះត្រូវបានផ្អាកពន្យាពេលប្រកួត ប៉ុន្តែសំរាប់ការប្រកួតរវាងក្រុមទាំងពីរនេះនិងប្រព្រឹត្តិទៅធម្មតា ហើយអាចឈានចូលដល់ការបិទទ្វារមិនអោយទស្សនិកចូលទស្សនាផងដែរ៕