ក្រុមសាម៉ូរ៉ៃជប៉ុនបន្តកំណត់ត្រាឈ្នះក្នុងពូល១០០%ក្រោយស៊ីអ៊ូបេគីស្ថាន២-១នៅ AFC Asian Cup (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបន្តឈរកំពូលតារាងពូល F នៃការប្រកួតពានរង្វាន់ AFC Asian Cup UAE 2019 ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអ៊ូបេគីស្ថានដោយលទ្ធផល២ទល់នឹង១កាលពីម្សិលមិញ។
ក្នុងជំនួបនាទីលាន Khalifa Bin Zayed កីឡាករ Eldor Shomurodov គឺជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យអ៊ូបេគីស្ថាន ខណៈក្រុមរហស្សនាមសាម៉ូរ៉ៃខៀវបានវាយបកបានមកវិញ២គ្រាប់ដោយខ្សែប្រយុទ្ធ Yoshinori Muto របស់ Newcastle United និង Tsukasa Shiotani ដោយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយឈ្នះ៣ប្រកួតជាប់ៗគ្នា ជប៉ុនមាន៩ពិន្ទុនៅក្នុងដៃដោយនៅលេខ១កំពូលតារាង ខណៈអ៊ូបេគីស្ថាននៅលេខ២មាន៦ពិន្ទុ ហើយអូម៉េននៅលេខ៣មាន៣ពិន្ទុ ហើយទួមេនីស្ថាននៅលេខ៤មិនមានពិន្ទុ។
ទស្សនាវីដេអូ៖