
Marco Reus អាចអវត្តមានជាមួយ Borussia Dortmund ដល់ចប់រដូវកាលនេះដោយសាររបួស
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bild របស់អាល្លឺម៉ង់បាននិយាយថា ប្រធានក្រុម Marco Reus អាចនឹងអវត្តមានជាមួយ Borussia Dortmund ដល់ចប់រដូវកាលនេះដោយសារតែបញ្ហារបួស។
សមាជិកក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ខាងលើនេះក៏បានអវត្តមានក្នុងការត្រឡប់មកវិញរបស់ក្របខ័ណ្ឌ Bundesliga កាលពីសប្តាហ៍មុនទល់នឹង Schalke 04 ផងដែរ។
គួររំលឹកថា កីឡាករវ័យ៣០ឆ្នាំរូបបានរងរបួសកាលពី៣ខែមុន ដោយឥឡូវនេះរូបគេកំពុងតែសម្រាកព្យាបាលនិងហ្វឹកហាត់ឯកជននៅផ្ទះដោយខ្លួនឯង។