លីគបាល់ទាត់វៀតណាមមិនឲ្យកីឡាករមានកម្ដៅលើស៣៧,៥ចូលលេង
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់វៀតណាមបានចេញបទបញ្ជាមកថា ក្រុមការងារ, គ្រូបង្វឹក, កីឡាករ និងអ្នកទស្សនាត្រូវបានកំណត់សីតុណ្ហភាពច្បាស់លាស់នៅពេលក្របខណ្ឌ V-League រដូវកាល២០២១ចូលមកដល់សាជាថ្មី។
ដើម្បីជាការបង្កការការរីករាលដាលជំងឺកូវីដ១៩ អ្នករាល់គ្នាខាងលើនឹងមិនឲ្យចូលរួមពាក់ព័ន្ធក្នុងការប្រកួតឡើយ ប្រសិនបើវាស់កម្ដៅនៅកីឡដ្ឋានទៅឃើញលើស៣៧,៥អង្សា។
អំឡុងការកម្ដៅសាច់ដុំ និងប្រកួតវិញ កីឡាករ និងអាជ្ញាកណ្ដាលមិនត្រូវបានតម្រូវឲ្យពាក់ម៉ាសទេ តែត្រូវពាក់នៅតំបន់បច្ចេកទេស និងកៅអីបម្រុង។
ថ្នាក់ដឹកនាំក្លិប Hai Phong អះអាងថា សេចក្ដីសម្រេចនេះធ្វើឡើងដើម្បីការពារឲ្យមានសុត្ថិភាពដល់ការប្រកួត។ ចំណែកក្លិប Quang Ninh នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តជាមុនសិននៅថ្ងៃទី១០ ខែមីនា ដើម្បីសម្រេចថា នឹងចូលរួមការប្រកួតឬអត់។
គួរបញ្ជាក់ថា ក្របខណ្ឌបាល់ទាត់វៀតណាមនឹងវិលត្រលប់វិញនៅថ្ងៃទី១៣ ខែមីនា នេះក្រោយសម្រាកពីការទប់ស្កាត់ការរាលកូវីដ១៩ និងចូលឆ្នាំថ្មី៕