
Frank Lampard៖ ខ្ញុំត្រូវតែតឹងរឹងចំពោះកីឡាករបើទោះជាឈ្នះការប្រកួតក៏ដោយ
(BC-99)
គ្រូបង្វឹកក្លឹបតោខៀវ Chelsea គឺលោក Frank Lampard ពិតជាចង់អោយកីឡាកររបស់លោករក្សានូវជំហរដ៏រឹងមាំរបស់ផងគេគ្រប់កាលទេសៈ។
ពេលដែលបានឮលោក Lampard បង្ហើបយ៉ាងដូច្នេះ អ្នកប្រាកដជាមិនឆ្ងល់ទៀតទេថាហេតុអ្វីបានជាក្រុមរបស់លោកមិនទាន់ចាញ់ ១១ ប្រកួតកន្លងមកនេះនិងរកបានជ័យជម្នះនះ ៤ ប្រកួតផងដែរនៅមុនពេលការប្រកួតគ្រប់ពានរង្វាន់របស់ Chelsea នឹងត្រឡប់មកវិញចាប់ពីចុងសប្តាហ៍នេះ។
ការចុះហត្ថលេខាទិញយក Hakim Ziyech, Timo Werner និង Thiago Silva បានផ្តល់ឱ្យ Chelsea នូវរូបរាងនៃការប្រកួតប្រជែងពិតប្រាកដសម្រាប់មកុដរបស់ថ្មីមួយទៀតដែលបានបង្ករក្តីបារម្ភដល់ម្ចាស់ការពារតំណែងជើងឯក Liverpool ស្របពេលដែលលោក Lampard ក៏បានប្របា់ដែរថាប្រសិនបើលោកដឹកនាំក្រុមបានជោគជ័យក៏មិនមែនជាការអនុវត្តតាមភាពជោគជ័យរបស់លោក Kolpp ឬអ្នកណាផ្សេងទៀតឡើយ តែវាជាយុទ្ធវិធីរបស់លោករួមគ្នាជាមួយសមាជិកក្រុមតែម្តង។
Lampard បាននិយាយថា៖ “ខ្ញុំកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពត្រឹមត្រូវ ពីព្រោះសម្រាប់ខ្ញុំនិងសមាជិកក្រុមដែលមានការប្រកួតប្រជែងខ្ពស់ វាត្រូវតែមានតុល្យភាព ភាពវិជ្ជមាន ដើម្បីឆ្ពោះទៅកាន់ភាពប្រសើរជាងមុន។ ជាការពិតខ្ញុំជាទូទៅតែងមានភាពរាក់ទាក់ដាក់ជនានុជន តែខ្ញុំក៏មិនប្រកែកដែរដែលខ្ញុំជាមនុស្សតឹងរឹងដាក់អ្នកគ្រប់គ្នានៅក្នុងក្រុមមិនថាពេលឈ្នះការប្រកួតយ៉ាងណាក្តី។ នេះជាវិធីដែលអាចកាត់បន្ថយការធ្វេសប្រហែសជាអតិបរិមា។ ប្រហែលជាខ្ញុំនឹងមិនផ្លាស់ប្តូរទម្លាប់នេះទេ!”។
គួរជម្រាបដែរថាក្រុមរបស់លោក Frank Lampard តោខៀវ Chelsea នឹងត្រូវប្រកួតជាមួយក្រុម សារិការព្រៃ Newcastle United នៅចុងសប្តាហ៍នេះនាក្របខណ្ឌ Premier League មុនពេលពួកគេប្រកួតជាបន្តជាមួយ Renne, Spurs និង Sevilla ជាបន្ត។