តារាកំពូលៗមួយចំនួនរបស់ Juventus អាចនឹងនាំគ្នាចាកចេញនៅរដូវកាលក្រោយ
(BC-99)
ភាពលេចធ្លោរបស់របស់ Juventus ត្រូវបានគេប្រមើលមើលឃើញថានឹងឈានដល់ទីបញ្ចប់ប្រសិនបើកំពូលកីឡាកររបស់ខ្លួនដែលមានដូចជា Ronaldo, De Ligt, Dybala សម្រេចចិត្តព្រមគ្នាដើរចេញពីក្លិបដែលមានរហស្សនាម Old Lady នៅរដូវកាលក្រោយនេះ។
ការខកខានក្នុងការការពារតំណែងជើងឯក Serie A របស់ខ្លួនព្រមទាំងការខកខានមិនបានលេង Champions League នៅរដូវកាលក្រោយអាចជាបន្ទុកមួយសម្រាប់ក្លិបអ្នកមានមួយនេះដែលបណ្តាលមកពីកីឡាករល្បីៗមួយចំនួននាំគ្នារើបង្វិចចាកចេញពី Turin ។ Juventus គ្មានអ្វីទាក់ចិត្តពួកគេឱ្យនៅជាមួយបានទៀតឡើយស្របពេលដែលកំពូលកីឡាករទាំងនោះត្រូវការក្លិបធំណាផ្សេងទៀតសម្រាប់ពួកគេបញ្ចេញសមត្ថភាព។
មិនត្រឹមតែកីឡាករល្បីៗប៉ុន្មាននាក់ខាងលើនោះទេដែលមានបំនងចាកចេញពីក្រុមមួយនេះតែ Alvaro Morata, Giorgio Chiellini និង Carlo Pinsoglio ដែលនឹងត្រូវផុតកុងត្រានៅរដូវក្តៅនេះក៏មិនទាន់សម្រេចចិត្តទេថានឹងបន្តនៅជាមួយ Juventus តទៅទៀតឬក៏យ៉ាងណាខណៈពេលដែល Gianluigi Buffon បានបញ្ជាក់ថាគេនឹងមិនបន្តកុងត្រាថ្មីឡើយ។