ខ្សែប្រយុទ្ធ សា ទី បានក្លាយជាទូតសុច្ឆន្ទៈ ក្រុមហ៊ុន Forward Sportswear
ខ្សែប្រយុទ្ធក្លិបបាល់ទាត់ អគ្គិសនី កីឡាករ សា ទី បានក្លាយជាទូតសុច្ឆន្ទៈតំណាង របស់ក្រុមហ៊ុន Forward Sportswear ដែលប្រកាសជាផ្លូវការនៅថ្ងៃនេះ ។ Forward Sportswear ជាក្រុមហ៊ុនសម្ភារៈកីឡាធំមួយដែលបានឧបត្ថម្ភឯកសណ្ឋានដល់ក្រុមបាល់ទាត់ធំៗនៅលីគកំពូលកម្ពុជា ដែលមានដូចជា អគ្គិសនី , វិសាខា , សូលទីឡូអង្គរ ជាដើម ។
ខ្សែប្រយុទ្ធដើមកំណើតខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយសម្រាប់ការចុះកុងត្រាជាមួយក្រុមហ៊ុន នេះ ។ សា ទី ខ្សែប្រយុទ្ធឆ្នើមរបស់អគ្គិសនី ដែលតែងតែរកគ្រាប់បានអោយក្លិបរបស់គេ ខណ:រូបគេក៏ធ្លាប់បានកោះហៅចូលក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ ឆ្នាំ មុនព្រឹត្តិការណ៍ AFC U-19 Championship ត្រូវបានលុបចោលដោយកូវីដ ផងដែរ ៕