CR7 ស៊ុត២គ្រាប់ក្នុងការប្រកួតដំបូង ឲ្យ Man UTD ឈរកំពូលតារាង
Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Manchester United ក្នុងជំនួប Newcastle United ក្រោយវិលត្រលប់សាជាថ្មី។
CR7 បានទាត់បញ្ចូលទីក្នុងនាទី៤៧ និងជាគ្រាប់ដំបូងរបស់គេ គិតចាប់ពីគេបានបង្ហាញខ្លួនលើកចុងក្រោយសម្រាប់បិសាចក្រហមតាំងពី១២ឆ្នាំមុន។
កីឡាករវ័យ៣៦ឆ្នាំដែលផ្ទេរពី Juventus បានទាត់បន្ថែមពីការភ្លាត់ដោយអ្នកចាំទី Newcastle United។ Ronaldo បន្ថែមមួយគ្រាប់ទៀតក្នុងនាទី៦២ ក្រោយ Javier Mangquillo តាមស្មើឲ្យក្រុមភ្ញៀវ។
Bruno Fernandes បង្កើនការនាំមុខ៣ទល់នឹង១ មុន Jesse Lingard ថែមមួយគ្រាប់ទៀតឲ្យ Man UTD៕