Jose Mourinho ធ្លាក់ខ្លួនត្រៀមចូលដឹកនាំក្លឹបមួយនៅ Scotland
កាលពីពេលថ្មីៗនេះ Tottenham Hotspurs បានសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho ទាំងតក់ក្រហល់យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់នឹង Manchester City នឹងចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងណាក្តី Tottenham Hotspurs ក៏បានចេញសេចក្តីថ្លែងការណ៍មួយរបស់ប្រធានក្លឹប Daniel Levy ផងដែរថា៖ “ក្លឹបសូមធ្វើការប្រកាសជាសាធារណៈថា គ្រូបង្វឹក Jose Mourinho និងក្រុមការងាររបស់គាត់ទាំងអស់នឹងត្រូវបញ្ចប់ភារកិច្ចពេលពេលនេះតទៅ។
ដោយឡែកថ្មីៗនេះដែរ បើយោងតាម The Sun បានចេញផ្សាយថា Jose Mourinho កំពុងស្ថិតក្នុងការប្រជែងយកតំណែងជាអ្នកចាត់ការក្លិប Celtic បន្ទាប់ពីក្លិបមួយនេះកំពុងដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន John Kennedy៕