Benzema និង Ancelotti ជាប់ជាកីឡាករ និងគ្រូល្អរបស់ UEFA
Karim Benzema និង Carlo Ancelotti ត្រូវបានជ្រើសរើសជាកីឡាករ និងគ្រូបង្វឹកប្រចាំសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) សម្រាប់រដូវកាល២០២១/២០២២។
Benzema ទទួលបានសម្លេងគាំទ្រច្រើនជាងមិត្តរួមក្រុម Thibaut Courtois ដែលឈរនៅលេខ២ ខណៈ Kevin de Bruyne របស់ Manchester City ឈរលេខ៣។
រដូវកាលមុន Benzema រកបាន៤៤គ្រាប់ពីគ្រប់កម្មវិធី រួមចំណែកសំខាន់ឈ្នះ UEFA Champions League, La Liga និង Spanish Super Cup។ គេក៏ជា top scorer នៅ UEFA Champions League ដែរ ដោយរកបាន១៥គ្រាប់៕