
លោក Guardiola ៖ គំនិតរបស់ Wenger អំពី World Cup គួរតែលើកយកមកពិភាក្សា
(BC-99)
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City គាំទ្រផែនការរបស់លោក Arsene Wenger ចំពោះការរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ ២ ឆ្នាំម្តង។
អតីតអ្នកចាត់ការណ៍ទូទៅរបស់កាំភ្លើងធំ Arsenal លោក Arsene Wenger បានស្នើឱ្យរៀបចំព្រឹត្តិការណ៍ World Cup ជារៀងរាល់ ២ ឆ្នាំម្តងវិញដើម្បីជំនួសកម្មវិធីប្រកួតនាពេលបច្ចុប្បន្នដែលធ្វើឡើងជារៀងរាល់៤ឆ្នាំ។ លោកបានដាក់ផែនការណ៍ប្រកួតធំៗជារៀងរាល់ឆ្នាំនិងលុបការសម្រាកអន្តរជាតិនៅពាក់កណ្តាលរដូវកាលចោល។ តាបារាំងដែលប្រិយ៍ុមិត្តនៅខ្មែរនិយមហៅយ៉ាងរត់មាត់រូបនេះរំពឹងថាគំនិតរបស់គាត់ FIFA នឹងទទួលយកជាផ្លូវការដោយគេនឹងអនុវត្តនៅឆ្នាំ ២០២៨ ។
រីឯអ្នកចាត់ការណ៍ទូទៅរបស់ក្លិប មេឃខៀវ Manchester City លោក Guardiola ឯណេះវិញបានមានប្រសាសន៍ថា៖ “អ្នកមិនចាំបាច់រិះគន់បរិហារប្រមាថគំនិតទេនេះ ។ ការប្រកួតបាល់ទាត់ពិភពលោកពិតជាអស្ចារ្យ។ ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ ខ្ញុំពិតជាគាំទ្រការប្រកួតពីរឆ្នាំម្តងព្រោះខ្ញុំចូលចិត្តមើលការប្រកួត World Cup។ ខ្ញុំយល់ស្របជាមួយលោក Arsene ថាប្រសិនបើវាមិនមែនជាការប្រកួតបាល់ទាត់ពិភពលោកទេ នោះវានឹងក្លាយជាការប្រកួតប្រជែងមួយទៀត”។
គួរបញ្ជាក់ថាបច្ចុប្បន្នលោក Arsene Wenger គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាលទាត់ជាសកលរបស់សហព័ន្ធបាល់ទាត់ FIFA ។ ផែនការអភិវឌ្ឍន៍បាល់ទាត់ World Cup ២ ឆ្នាំម្តងរបស់លោកមិនសូវជាទទួលបានការគាំទ្រប៉ុន្មានឡើយពីបណ្តារអ្នកដឹកនាំពិភពលោកក៏ដូចជាប្រធានបាល់ទាត់តាមទ្វីបៗនីមួយៗ។