Man UTD ស៊ី Aston Villa តាមស្មើពិន្ទុ Liverpool
Manchester United បានតាមស្មើពិន្ទុក្រុមកំពូលតារាង Liverpool ហើយក្រោយឈ្នះ Aston Villa ២ទល់នឹង១ក្នុងការប្រកួត Premier League ថ្ងៃសុក្រ ទី០២ ខែធ្នូ។
Bruno Fernandes បានទាត់បាល់១១ម៉ែត្រលើកទី៥ និងជាគ្រាប់ទី១១របស់គេក្នុងរដូវកាលនេះនៅនាទី៦១ បន្ទាប់ពី Douglas Luiz បង្កកំហុសលើ Paul Pogba។ នេះជាជ័យជម្នះលើកទី៨ក្នុងចំណោម១០ប្រកួតចុងក្រោយសម្រាប់បិសាចក្រហម។
ក្រុមម្ចាស់ផ្ទះ Man UTD បានបើកការនាំមុខមុននៅនាទី៤០ ដោយការតែតបញ្ចូលទីពី Anthony Martial ប៉ុន្តែ Bertrand Traore បានទាត់បញ្ចូលទីតាមស្មើវិញនៅនាទី៥៨។
មានការសម្រុកគ្នាច្រើនក្នុងការប្រកួតដ៏ជក់ចិត្តនេះ ហើយអ្នកចាំទីទាំងពីរ គឺ David de Gea និង Elimiano Martinez សុទ្ធតែរវល់ដូចគ្នាក្នងការសង្គ្រោះបាល់។
សរុបពិន្ទុពីការប្រកួត១៦លើក Manchester United មាន៣៣ពិន្ទុស្មើក្រុមកំពូលតារាង Liverpool។ ចំណែក Aston Villa មាន២៦ពិន្ទុដដែលនៅលេខ៦។
លទ្ធផលមួយគូទៀត គឺ Everton ចាញ់ West Ham United ក្នុងដីខ្លួនឯង ០ទល់នឹង១៕