
Tim Howard៖ ដ៏រាបណាខ្ញុំនៅមានជីវិត ខ្ញុំអត់ចង់ឃើញ Liverpool ឈ្នះពាន
ដើម្បីបង្ហាញភាពស្មោះត្រង់ក្នុងនាមជាអតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United និង ក្រុមបាល់ទាត់ Everton កីឡាករសញ្ជាតិអាមេរិក Tim Howard ចង់ឃើញក្រុម Man City លើកពាន Premier League នៅរដូវកាលនេះ ជៀសជាងឃើញក្រុម Liverpool ជាអ្នកឈ្នះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សំដីរបស់ Tim Howard ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដោយអ្នកចាំទីវ័យ 40 ឆ្នាំរូបនេះបាននិយាយថាគាត់មិនចង់ឃើញក្រុមហង្សក្រហមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេលពេញមួយជីវិតរបស់គាត់ឡើយ។ គួររំលឹកថា Howard បានចំណាយពេលប្រាំបួនឆ្នាំលេងជាមួយក្រុម Everton ដែលជាគូប្រជែងហង្សក្រហម ហើយនេះជាមូលហេតុដោយមិនមានការសង្ស័យនៅពេលដែលកីឡាកររូបនេះជ្រើសរើសក្រុមរបស់លោក Pep Guardiola លើកពានលីករបស់អង់គ្លេសទៅលើក្រុមរបស់ Klopp៕