Man UTD ប៉ះ Coventry ខណៈ Man City ជួប Chelsea វគ្គ៤ក្រុម FA Cup
Manchester United នឹងជួបជាមួយ Coventry ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ខណៈក្រុមការពារជើងឯក Manchester City ប៉ះ Chelsea។
មុនឡើងមកកាន់វគ្គនេះ Coventry បានវាយបកយកឈ្នះ Wolverhampton ដោយលទ្ធផល២ទល់នឹង៣ ដែលរកបានគ្រាប់ជ័យជម្នះដោយ Haji Wright នាទីទី១០០។
ចំណែក Man UTD ក៏វាយបកយកឈ្នះ Liverpool ៤ទល់នឹង៣។ Chelsea វិញបានយកឈ្នះ Leicester City ៤ទល់នឹង២ និង Man City ឈ្នះ Newcastle ២ទល់នឹង០។
ការប្រកួតវគ្គ៤ក្រុមនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅ្ថងៃទី២០ និង២១ ខែមេសា៕