FA ចោទប្រកាន់លោក Tuchel និង Conte រឿងជម្លោះជាមួយគ្នា
សមាគមបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់លោក Thomas Tuchel និង លោក Antonio Conte ជុំវិញរឿងរ៉ាវជម្លោះជាមួយគ្នា។
ក្រោយចប់ការប្រកួតដែល Chelsea និង Tottenham Hotspur ស្មើគ្នា ២-២ នៅ Stamford Bridge អ្នកចាត់ការទាំង២បានដើរមកចាប់ដៃគ្នា តែបែរជាមានជម្លោះពាក្យសម្ដីផ្អើលពេញទីលាន។ អ្នកទាំង២ត្រូវបានអាជ្ញាកណ្ដាល លោក Anthony Taylor ផ្ដល់កាតក្រហមម្នាក់មួយ។
FA បានចោទថាអាកប្បកិរិយារបស់អ្នកទាំងពីរមិនសមរម្យហើយពួកលោកមានពេលដល់ថ្ងៃទី១៨ ខែសីហា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់។
បន្ថែមពីនេះ FA ក៏បានស៊ើបអង្កេតពាក្យសម្តីរបស់លោក Thomas Tuchel ដែលថា អាជ្ញាកណ្តាល Anthony Taylor និងប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR សម្រេចចិត្តខុស ដែលទីបំផុតបានជួយ Spurs ដណ្តើមបានពិន្ទុត្រឡប់ទៅវិញ៕
អត្ថបទ៖ F11