Conor Nestor៖ “ទោះលីគមិនសម្រាកក៏យើងសម្រាកដែរ ដើម្បីសុវត្ថិភាពគ្រួសារយើង”
គ្រូបង្វឹកបង្គោល ព្រះខ័នរាជស្វាយរៀង បានលើកឡើងអំពីការព្រួយបារម្ភដល់កូនក្រុម នឹងបានចាត់ទុកអ្នកទាំងអស់គ្នាគឺជាគ្រួសារ ដោយនិយាយថា “ទោះលីគមិនសម្រាកក៏យើងសម្រាកដែរ ដើម្បីសុវត្ថិភាពគ្រួសារយើង” ក្នុងស្ថានភាពប្រទេសកម្ពុជាកំពុងរីករាលដាលនៅជំងឺកូវីដ ១៩ ។
បុរសសញ្ជាតិអ័រឡង់បាននិយាយនៅពេលដែលសហព័ន្ធប្រកាសបិទលីគថា “ បើទោះបីជាពន្យាពេលការប្រកួតឬអត់ យើងនឹងធ្វើការសំរេចចិត្តមួយដោយផ្អែកលើកត្តាសុខភាពនិងសុវត្ថិភាពចំពោះកីឡាករ,បុគ្គលិក និងគ្រួសាររបស់យើង។ ប្រសិនបើយើងត្រូវបានស្នើសុំឱ្យលេង ប៉ុន្តែយើងគិតថាវាមិនមានសុវត្ថិភាពសម្រាប់កីឡាករយើង យើងនឹងមិនលេង។ យើងស្រលាញ់ការងាររបស់យើង យើងស្រលាញ់បាល់ទាត់ តែយើងស្រលាញ់មនុស្សរបស់យើងច្រើនជាង។ ខ្ញុំស្នើឱ្យយើងទាំងអស់គ្នាធ្វើអ្វីដែលត្រឹមត្រូវ និងថែរក្សាគ្នាទៅវិញទៅមក ”។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ បានផ្អាកជាបណ្តោះអាសន្ន នឹងពន្យាការប្រកួត ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយមានពិន្ទុ ១៣ ស្មើគ្នាជាមួយក្រុមលេខ១ ភ្នំពេញក្រោន៕