ខ្សែបម្រើ Bruno Fernandes បង្ហើបថាស្រលាញ់ Man United ខ្លាំងដោយសារបុគ្គលមួយរូប
កាលពីម្សិលមិញ Manchester United បានប្រកាសព្រមកិច្ចព្រមព្រៀងកិច្ចសន្យាក្នុងការផ្ទេរយកខ្សែបម្រើ Bruno Fernandes របស់ Sporting Lisbon ក្នុងតម្លៃខ្លួន៤៧លានផោន។
កីឡាករវ័យ២៥ឆ្នាំបាននិយាយថា៖ “ខ្ញុំនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បី United។ ដោយឡែកសម្រាប់ការផ្លាស់មកទីនេះគឺដោយសារតែ ខ្ញុំចាប់ផ្តើមស្រលាញ់ Manchester United ខ្លាំងគឺនៅពេលដែល Cristiano Ronaldo លេងនៅទីនេះ ហើយខ្ញុំក៏បានក្លាយជាអ្នកគាំទ្រដ៏ងប់ងល់មួយរូប។”
Bruno Fernandes បានផ្លាស់ពី Sampdoria មកកាន់ Sporting ក្នុងតម្លៃ៧,២លានកាលពីឆ្នាំ២០១៧ ដោយរូបគេរកបាន៦៤គ្រាប់ក្នុងការបង្ហាញខ្លួន១៣៧ប្រកួតគិតគ្រប់កម្មវិធី និងឈ្នះពាន Portuguese Cup ១សម័យផងដែរ។