លោក Arabmovich ពិចារណាលក់ Chelsea
សារព័ត៌មាន Bleacher Report រាយការណ៍ថា លោក Roman Abramovich កំពុងពិចារណាដាក់លក់ក្លិប Chelsea ហើយ បន្ទាប់ពីភាពតានតឹងពាក់ព័ន្ធរឿងនយោបាយរុស្ស៊ី និងអ៊ុយក្រែនមក។
មិនតែប៉ុណ្ណោះ សម្ពាធពីរដ្ឋាភិបាលអង់គ្លេសក៏កាន់តែកើនលើមហាសេដ្ឋីជនជាតិរុស្ស៊ីខាងលើ។ លោក Thomas Tuchel អ្នកចាត់ការ Chelsea ទទូចថា កីឡាករកំពុងមានអារម្មណ៍មិនសូវមូល។
លោក Roman Abramovich បានទិញក្លិប Chelsea កាលឆ្នាំ២០០៣។ ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ លោកវិនិយោគជិត២ពាន់លានផោនហើយ បូកបញ្ចូលទាំងការទិញកីឡាករ, ប្រាក់ឈ្នួល និងសកម្មភាពផ្សេងៗទៀត។ រយៈពេលនេះក៏ជាពេលជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់ Chelsea ដែរ។
ក្នុងនោះ ក្រុមតោខៀវ ឈ្នះជើងឯក Premier League ៥ដង និង UEFA Champions League ២ដង បូករួមទាំងពានរង្វាន់មួយតូចធំផ្សេងៗមួយចំនួនទៀត៕