លោក Honda សួរ Fan កម្ពុជាចង់ដាក់ទម្រង់លេងបែបណានៅស៊ីហ្គេម
លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសរសេរលើ Facebook របស់ខ្លួនសួរអ្នកគាំទ្រពីទម្រង់សម្រាប់ការប្រកួតនៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។
អ្នកដឹកនាំជនជាតិជប៉ុនបានបង្ហាញពីជម្រើស ៤-៣-៣, ៤-៤-២ និង៤-២-៣-១។
គួរបញ្ជាក់ថា U23 កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ U23 កម្ពុជាបើកឆាកតទល់ឡាវ នៅថ្ងៃទី០៩ ខែឧសភា៕