Ronaldo បានបំបែកប្រវត្តិសាស្រ្តយប់មិញជាមួយ Juventus លើកពានរង្វាន់លីកកំពូល៣នៅអឺរ៉ុប
កាលពីយប់មិញនេះ ក្រោយពី Juventus បានប្រកួតឈ្នះ Fiorentina ២ទល់១ ក៏បានធ្វើឲ្យ Ronaldo ក្លាយជាកីឡាករទី១ និងដំបូងគេដែលបានឈ្នះពានរង្វាន់ធំៗនៅ៣លីគកំពូលៗរបស់អឺរ៉ុបមានដូចជា Premiere League, La Liga និង Italy Serie A។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទោះបីជា Juventus ត្រូវធ្លាក់ក្រោមកណ្តាប់ដៃរបស់ Ajax នៅក្របខណ្ឌ Champions League ក៏ពិតមែន តែសេះបង្កងមួយនេះក៏នៅតែមានពានរង្វាន់លើកនិងលួងចិត្តប្រិយ៍មិត្តដែលបានគាំទ្រ ស្របពេលដែល Juventus សល់ការប្រកួតក្នុងដៃចំនួន៥ប្រកួតទៀត ដោយបច្ចុប្បន្ននេះឈរនៅលេខរៀងទី១ដាច់ពិន្ទុក្រុមផ្សេងៗរហូតដល់ទៅ២០ពិន្ទុឯណោះ ពោលគឺគិតត្រឹម៣៣ប្រកួត Juventus មាន៨៧ពិន្ទុ ខណៈដែលក្រុមលេខ២ Napoli មាន៦៧ពិន្ទុ ដូចនេះហើយជ័យជំនៈនៅយប់មិញធ្វើឲ្យសេះបង្កងអាចលើកពានរង្វាន់ Italy Serie A បានម្រេច។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានគេចាប់អារម្មណ៍និងមានការកោតសរសើរពីសំណាក់ប្រិយ៍មិត្តដែលគាំទ្រទូទាំងពិភពលោក ថាជាកីឡាករដែលប្រសព្វ និងជោគជ័យគ្រប់កន្លែងប្រសើរជាងកីឡាករ Lionel Messi ដែលប្រកបអាជីពតែមួយកន្លែងនៅ Barcelona៕