Premier League ថាការប្រកួតអាចដំណើរការបាន បើក្លិបមានកីឡាករយ៉ាងហោច១៤នាក់
Premier League អះអាងថា ការប្រកួតមិនត្រូវបានលើកពេលទេ ប្រសិនបើក្លិបមានកីឡាករ fit យ៉ាងហោច១៤នាក់ (១៣នាក់ជាអ្នកទាត់ និងម្នាក់ទៀតជាអ្នកចាំទី)។ ទន្ទឹមនឹងនេះដែរ ក្លិបនីមួយៗអាចចុះបញ្ជីកីឡាករមកពីក្រុម U21 របស់ខ្លួនដើម្បីបំពេញកន្លែងខ្វះខាតបាន។
Arsenal និង Liverpool គាំទ្រឲ្យមានការលើកពេល ខណៈក្លិបមួយចំនួនទៀតមិនគាំទ្រទេ ព្រោះពួកគេមានចំនួនកីឡាករស្របាក់ស្របាលនឹងក្លិបដែលមានបញ្ហាដែរ។
Premier League បញ្ជាក់នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ហើយថា នឹងមិនមានការលើកពេលទេ ប្រសិនបើក្លិបមានកីឡាករ១៣នាក់ និងអ្នកចាំទីម្នាក់អាចចូលលេងបាន។ ក្នុងករណីអត់គ្រប់ទៀត នោះពួកគេអាចចុះបញ្ជីកីឡាករមកពីក្រុម U21 ដើម្បីដាក់ឲ្យគ្រប់។
គួរដឹងដែរថា ការប្រកួត Premier League នាពេលថ្មីៗនេះបានជួបភាពរអាក់រអួលយ៉ាងខ្លាំង ដោយសារតែការរាលដាលជំងឺកូវីដ១៩ដែលឈានដល់ការលើកពេលច្រើនប្រកួត៕