មិនទាន់មានគ្រូធំថ្មីមែន តែអាល្លឺម៉ង់អាចឈ្នះបារាំងបាន
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះបារាំងដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងការប្រកួតនេះ ក្រុមរហស្សនាមឥន្ទ្រីដែកមិនមានគ្រូបង្គោលផ្លូវការទេ ក្រោយចែកផ្លូវពីលោក Hansi Flick ដោយអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ លោក Rudi Voller ជាអ្នកកាន់ការបណ្ដោះអាសន្ន។
ដោយឡែក នេះជាបរាជ័យលើកដំបូងរបស់បារាំងចាប់តាំងពីពួកគេត្រូវបានផ្តួលដោយបាល់ប៉េណាល់ទីដោយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 កាលពីខែធ្នូ។
ជាមួយគ្នានេះ អាល្លឺម៉ង់ ដែលបានធ្លាក់ក្នុងវគ្គចែកពូលនៅប្រទេសកាតារ បានទទួលជ័យជម្នះត្រឹមតែ២លើកប៉ុណ្ណោះក្នុងការប្រកួតចំនួន៧លើកក្នុងឆ្នាំ ២០២៣៕